សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ នាំយកអំណោយជូនគ្រួសារខ្វះខាត ១គ្រួសារ នៅក្រុងសំពៅពូន ខេត្តកណ្តាល



កណ្តាល៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក សឿង ចក់ ប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ សាខាខេត្តកណ្តាល និងលោក ផុន សារិន ប្រធានសមាគមសាខាក្រុងសំពៅពូន ព្រមទាំងក្រុមការងារដោយមានការចូលរួមពីអាជ្ញាធរលោកមេភូមិចុងខ្សាច់ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារ លោកយាយ យៀន ងើយ ដែលជាគ្រួសារមានជីវភាពខ្វះខាត រស់នៅក្នុងភូមិចុងខ្សាច់ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល។ អំណោយដែលបានចែកជូនដល់គ្រួសារលោកយាយ រួមមាន៖ អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ភួយ ក្រមា និងថវិកាមួយចំនួន។


សកម្មភាពមនុស្សធម៌នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់លោក រស់ ចំណាន ប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ ដែលតែងតែណែនាំសមាជិកទាំងអស់ត្រូវចូលរួមចំណែកឲ្យសកម្មជាមួយរាជរដ្ឋាភិបាល ទោះតិចក្តីច្រើនក្តីតាមលទ្ធភាពដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រស់នៅដោយឯកកោនោះឡើយ។








أحدث أقدم