ដឹងមូលហេតុខ្លះហើយ ករណីឃាតកម្មបាញ់សម្លាប់ថៅកែអង្ករ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅខេត្តត្បូងឃ្មុំ ផ្ដើមចេញពី...

 ដឹងមូលហេតុខ្លះហើយ ករណីឃាតកម្មបាញ់សម្លាប់ថៅកែអង្ករ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅខេត្តត្បូងឃ្មុំ ផ្ដើមចេញពី...

ករណីឃាតកម្មបាញ់សម្លាប់ថៅកែអង្ករ និងបុរសម្នាក់ រួចហើយជនដៃដល់បាញ់សម្លាប់ខ្លួនតាមក្រោយ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផ្ដើមចេញពីភ្លើងប្រចណ្ឌ។


សេចក្ដីរាយការណ៍បន្ថែម បានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (អ្នករកស៉ីអង្ករដូចគ្នា)។ ដោយឡែក ជនរងគ្រោះពីរនាក់ទៀតឈ្មោះ គីម លាងអេង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរថៅកែអង្ករ) មានទីលំនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់កន្លែងកើតហេតុ) និងបុរសម្នាក់ទៀត ឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំ មានទីលំនៅភ្នំពេញ (ស្លាប់កន្លែងកើតហេតុ)។





បើតាមសេចក្ដីរាយការណ៍, ហេតុការណ៍បាញ់ប្រហារនេះ គឺផ្ដើមចេញពីភ្លើងប្រចណ្ឌរបស់ខ្មាន់កាំភ្លើង ទៅលើស្ដ្រីរងគ្រោះ ជាមួយបុរសម្នាក់ទៀត (មន្រ្តីនគរបាលនៅក្រសួងមហាផ្ទៃ) ដែលគ្រោងភ្ជាប់ពាក្យជាមួយគ្នា នៅអំឡុងចុងខែមីនានេះ ខណៈដែលថៅកែអង្ករ និងខ្មាន់កាំភ្លើងធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីពេលកន្លងមក។



យ៉ាងណាក៏ដោយ សម្រាប់អំពើឃាតកម្មដ៏សាហាវមួយនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កំពុងសួរនាំបន្តទៀត រកឲ្យឃើញមូលហេតុពិតប្រាកដ៕





Previous Post Next Post