ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ(IJM)

ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ(IJM) 

រាជធានីភ្នំពេញ៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ(IJM) ដឹកនាំដោយ លោក ជុំ សាឯម ប្រធានអង្គការIJMប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួងយុត្តិធម៌។ 

ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងសហការីផងដែរ។ 

សូម​បញ្ជាក់​ថា ជំនួបពិភាក្សាក្នុងឱកាសនេះ មានគោលបំណងដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងយុត្តិធម៌ និងអង្គការIJM ព្រមទាំងពិនិត្យ និងពិភាក្សាលើគោលបំណងក្នុងការបន្តកិច្ចសហប្រតិបត្តិការនាពេលខាងមុខពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។













أحدث أقدم