ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញបើកសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ចំនួន ៧០៤នាក់ នៅស្រុកបាភ្នំ

 ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញបើកសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ចំនួន ៧០៤នាក់ នៅស្រុកបាភ្នំ

ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង

នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដីខ្ពង់ខ្ពស់ពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុកនិងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ ចំនួន ៧០៤នាក់ មកពីវិទ្យាល័យ បាភ្នំ វិទ្យាល័យ ជា ស៊ីម រក្សជ័យ វិទ្យាល័យ បឹងព្រះ និងវិទ្យាល័យ ធាយ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។

សិក្ខាសាលានេះ ធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ លោក សក ឡី លោក សៅ ឌីណា ព្រះភិក្ខុ ឈាង ផល្លី ព្រះគ្រូអនុគណស្រុកស្វាយអន្ទរ ព្រះភិក្ខុ សុង ពិសិទ្ធ និងលោក ខាន់ ស៊ីដេត នៅសាលប្រជុំសាលាស្រុកបាភ្នំ៕
























أحدث أقدم