លោក រស់ ចំណាន ទទួលសកម្មជន ៦៦នាក់ មកពីគណបក្សប្រឆាំងស្រុកស្អាង ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

 លោក រស់ ចំណាន ទទួលសកម្មជន ៦៦នាក់ មកពីគណបក្សប្រឆាំងស្រុកស្អាង ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ខេត្តកណ្តាល៖ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារ ចុះទទួលប្រជាពលរដ្ឋ៦៦នាក់ ជាសកម្មជនមកពីគណបក្សប្រឆាំង ស្រុកស្អាង ខេត្តកណ្តាល  ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីនោះដែរ មានវត្តមាន លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក សឿង ចក់ ក្រុមការងារពិសេស លោក ហែម ប្រសិដ្ឋ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ហ៊ុន មករា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមការងារពិសេសមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ  បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា  សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល  ជូនចំពោះបងប្អូនស្ម័គ្រចិត្ត ចូលរួមមកពីគណបក្សភ្លើងទៀនទាំងអស់នៅទីនេះ ដែលបានសម្រេចចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

លោក រស់ ចំណាន បានមានប្រសាសន៍ទៀតថា  ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់សូមសម្ដែងនៅការត្រេកអរ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទីនេះ ដែលបានស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក រស់ ចំណាន បានមានប្រសាសន៍គោរពជូនពរ ក្នុងឱកាសដ៏មហាមង្គល នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា  សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល  និងឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សុភមង្គល វិបុលសុខ ចម្រើនរុងរឿងក្នុងក្រុមគ្រួសារ និង សូមទេវតាឆ្នាំថ្មី តាមថែរក្សាប្រោះព្រំ ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល បវរសួស្តី ដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកលោកស្រី អ្នកនាងកញ្ញានិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមជួបតែសំណាងល្អ សុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងសម្រេចបាននូវគ្រប់បំណងប្រាថ្នា។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំង ៦៦ នាក់នេះ មកពីគណបក្សភ្លើងទៀន មកពីភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល

ចំនួន៣៤នាក់ មកភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ចំនួន១០នាក់ មកភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ចំនួន១០នាក់ មកពីភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ចំនួន ១២នាក់។

កម្មវិធីនេះផងដែល ប្រជាពលរដ្ឋបានថ្លែងអំណរគុណ និង សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជន្មាយុយឺនយូរ គោរពជូន សម្តេចតេជោ ហ៊ុន សែន សម្តេចធីបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គួច ចំរើន។

ជាចុងបញ្ចប់ លោក រស់ ចំណាន បានបន្តទៀតថា ការស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការបង្ហាញពីស្មារតីរួបរួម និងការគាំទ្រទៅលើទិសដៅរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស ហើយការចូលរួមនេះ ជាកម្លាំងបន្ថែមសម្រាប់ការកសាងជាតិ និងការអភិវឌ្ឍន៍សង្គម កម្ពុជាយើង៕

أحدث أقدم