ខេត្តសៀមរាប៖ បងប្អូនភៀសសឹកនៅវត្តមុន្នីចេស្តា រួមគ្នាដាំបន្លែបង្ការបន្ថែម ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់ប្រចាំថ្ងៃ

 

ខេត្តសៀមរាប ៖ យោង​ផេករដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា បងប្អូន​ដែល​កំពុង​ភៀស​​សឹក​មក​ស្នាក់​នៅ​វត្ត​មុន្នី​ចេស្តា ហៅ​វត្ត​ពោធិ៍​ពីរ​ដើម​ បា​ន​រៀបចំ​រៀបចំ​ដាំ​បន្លែ​សម្រាប់​តម្រូវការ​ចាំបាច់​ជា​ប្រចាំ​ថ្ងៃ ។

ដោយ​​អនុវត្ត​តាម​អនុសាសន៍​របស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិ​បាលខេត្ត​សៀម​រាប និង​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥​នេះ ដោយ​ពិនិត្យ​ឃើញ​សណ្ឋាន​​ភាព​ដី​នៅ​សល់​លើ​ការ​ដាំ​ដុះ​បច្ចុប្បន្ន​នៅ​បរិវេណ​វត្ត​មុន្នី​ចេស្តា ហៅ​វត្ត​ពោធិ៍​ពីរ​ដើម បងប្អូន​ដែល​កំពុង​ភៀស​សឹក​មក​ស្នាក់​នៅ​វត្ត​បាន​រៀបចំ​ដី​បន្ថែម ដើ​ម្បី​រៀបចំ​ដាំ​បន្លែ : ត្រកួន ស្ពៃ ត្រាប់ ល្ពៅ ត្រឡាច ត្រសក់ ល្ហុង សម្រាប់​ទទួលផល​បន្ថែម​តាម​តម្រូវការ​ចាំបាច់​ជា​ប្រចាំ​ថ្ងៃ ស្រប​តាម​ការ​ផ្តួច​ផ្តើម និង​បំផុស​ចលនា​របស់​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដោយ​ដាំ​បន្លែ​តាម​ផ្ទះ សាលារៀន វត្ត​អា​រ៉ា​ម និង​សហគមន៍​ ៕

Previous Post Next Post