ប្រធានសភាមីយ៉ាន់ម៉ា និយាយថា សភានឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី 3 ខែមេសា

 ប្រធានសភាមីយ៉ាន់ម៉ា និយាយថា សភានឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី 3 ខែមេសា


មីយ៉ាន់ម៉ា៖ លោក Aung Lin Dwe ប្រធានសភាមីយ៉ាន់ម៉ា បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា សភាមីយ៉ាន់ម៉ានឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទ្វេភាគី នៅ ថ្ងៃសុក្រ ទី៣ ខែមេសា ដោយមានអតីតប្រមុខយោធា និងជាមេដឹកនាំយោធាលោក Min Aung Hlaing ឈរឈ្មោះជា បេក្ខភាពសម្រាប់តំណែងនេះ ។

ឧត្តមសេនីយ៍អាយុ ៦៩ ឆ្នាំ រូបនេះ ដែល បានដឹកនាំរដ្ឋប្រហារឆ្នាំ ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី Ang San Kyi (អ៊ុងសាន ស៊ូជី )ដែលជាអ្នកឈ្នះរង្វាន់ណូបែល និងបង្កឱ្យមានសង្គ្រាមស៊ីវិល បានចុះចេញពីតំណែង ជាមេបញ្ជាការយោធាកំពូលរបស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃចន្ទ បន្ទាប់ពីកាន់តំណែងនេះអស់រយៈពេល ១៥ ឆ្នាំ។នៅថ្ងៃដដែលនោះ សមាជិកសភាជាន់ទាបមីយ៉ាន់ម៉ាម្នាក់ បានតែងតាំងលោក ជាបេក្ខជនអនុប្រធានាធិបតី រួមជាមួយបេក្ខជនពីររូបផ្សេងទៀតដែលដាក់ចេញដោយសភាជាន់ខ្ពស់ និងក្រុមតំណាងយោធាមួយក្រុមនៅក្នុងសភា។


កិច្ចប្រជុំរួមគ្នារបស់សភាទាំងពីរ រួមទាំងសមាជិកសភាដែលតែងតាំងដោយយោធា នឹងត្រូវធ្វើឡើងនៅម៉ោង ១០ ព្រឹកម៉ោងក្នុងស្រុក  នៅថ្ងៃសុក្រ ដើម្បីជ្រើសរើសប្រធានាធិបតីម្នាក់ក្នុងចំណោមបេក្ខជនអនុប្រធានាធិបតីទាំងបីរូប។


លោក Aung Lin Dwe បានមានប្រសាសន៍ថា «បេក្ខជនទាំងបីនាក់ដែលត្រូវបានជ្រើសរើសដោយក្រុមរៀងៗខ្លួនរបស់ពួកគេ បំពេញតាមលក្ខណៈសម្បត្តិចាំបាច់» នេះបើយោងតាមការផ្សាយរបស់សភានៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។


ចលនានេះកើតឡើងបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសមួយដែលបានធ្វើឡើងក្នុងខែធ្នូ និងខែមករា ដែលត្រូវបានឈ្នះដោយ គណបក្សសាមគ្គីភាពសហភាព និងអភិវឌ្ឍន៍ ដែលគាំទ្រដោយយោធា ប៉ុន្តែ ត្រូវបានអង្គការសហប្រជាជាតិ និងប្រទេសលោកខាងលិចជាច្រើននិយាយថាជាការក្លែងបន្លំ ។


ប្រភព: CNA

កែសម្រួលដោយ: កញ្ញា ណាន សុខណែត

Previous Post Next Post