ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ ដឹកនាំកិច្ចប្រជុំបន្តដើម្បីពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី
ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ សហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ត ដេីម្បីពិនិត្យ និងពិភាក្សាលើបទប្បញ្ញត្តិមួយចំនួន នៅក្នុងគន្ថីទី៤ ស្តីពីកាតព្វកិច្ច និងគន្ថីទី៥ ស្តីពី កិច្ចសន្យាសំខាន់ៗ និង អំពើអនីត្យានុកូល។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី លោកជំទាវអនុប្រធាន ឯកឧត្តមអនុប្រធានប្រចាំការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារ រួមទាំងតំណាងក្រុមជំនាញការ JICA ផងដែរ។
Tags:
ព័ត៌មានជាតិ








