ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំងកាសុីណូ ស៊ិនលិ

 ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំងកាសុីណូ ស៊ិនលិ 

ខេត្តព្រះសីហនុ ៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្ដម ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ និងឆែកឆេរចំណុចអគារកាស៊ីណូ ស៊ិនលិ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ ក្រុមការងារបានធ្វើការត្រួតពិនិត្យនៅជាន់ទី១៨ និងជាន់ទី១៩ នៃអគារកាស៊ីណូខាងលើ រកឃើញដូចខាងក្រោម ៖ 

-មនុស្សសរុបប្រហែលចំនួន ៨០៥នាក់ មាន ៧សញ្ជាតិ ក្នុងនោះមាន ចិន កូរ៉េ ជប៉ុន អាមេរិក ភីលីពីន ប៉ាគីស្ថាន ឥណ្ឌា និងខ្មែរ 

-វត្ថុតាងដកហូតបាន កុំព្យូរទ័រប្រហែល ៦៥០គ្រឿង និងទូរស័ព្ទប្រហែលចំនួន ១០០០គ្រឿង ។ 

ករណីខាងលើ សមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕











Previous Post Next Post