អ៊ីរ៉ង់បើកការវាយប្រហារថ្មីប្រឆាំងនឹងមូលដ្ឋានទ័ពអ៊ីស្រាអែល និងអាមេរិកនៅមជ្ឈិមបូព៌ា
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានស្បថនៅថ្ងៃអាទិត្យ ទី1 ខែមីនាថា ពួកគេនឹងចាប់ផ្តើមប្រតិបត្តិការ «ដ៏សាហាវបំផុត» ក្នុងប្រវត្តិសាស្ត្រប្រឆាំងនឹងមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការ ស្លាប់របស់មេដឹកនាំកំពូលរបស់ពួកគេ គឺលោក Ayatollah Ali Khamenei។
បុរសអាយុ ៨៦ ឆ្នាំរូបនេះ ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ចាប់តាំងពីឆ្នាំ ១៩៨៩ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលដ៏ធំមួយ ដែលបានបន្តដល់ថ្ងៃទីពីរនៅថ្ងៃអាទិត្យ។
ការវិវឌ្ឍនេះគំរាមកំហែងដល់អស្ថិរភាពនៅមជ្ឈិមបូព៌ាទាំងមូល ដោយមានការវាយប្រហារសងសឹកត្រូវបានគេរាយការណ៍នៅទីក្រុងឌូបៃ បារ៉ែន និងកន្លែងផ្សេងទៀតដែលមានមូលដ្ឋានយោធាអាមេរិក។
ប្រភព: CNA
កែសម្រួលដោយ: កញ្ញា ណាន សុខណែត


