តើការមានផ្ទៃពោះ៣ខែដំបូង ត្រូវតមអាហារអ្វីខ្លះ?
ពេលដែលអ្នកមានផ្ទៃពោះចំនួន៣ខែ នោះក្រពះអ្នកនឹងរីកធំ ហើយអាហារដែលអ្នកចង់បរិភោគនឹងកាន់តែច្រើនទៅៗ ប៉ុន្តែអ្នកត្រូវតែប្រុងប្រយ័ត្នពីអាហាររបស់អ្នក ទើបវាមិនប៉ះពាល់ដល់អ្នក និងកូនក្នុងផ្ទៃ ។
នៅខាងក្រោមនេះជាអាហារដែលអ្នកមានផ្ទៃពោះមិនគួបរិភោគ
១. អាហារបំពង
អ្នកមានផ្ទៃពោះមិនត្រូវពិសារអាហារដែលចៀន បំពងខ្លាញ់និងអាហារដែលអាំងក៏មិនត្រូវបរិភោគច្រើនដែរ ព្រោះក្នុងអាហារទាំងនោះសុទ្ធតែមានសារធាតុដែលអាចធ្វើឱ្យអ្នកកើតមហារីកបានហើយក្រោយពេលដែលអ្នកពិសាររួច វានឹងនាំជាតិពុលទៅឱ្យកូនក្នុងផ្ទៃជាមិនខានឡើយ។
២.ថ្លើមសត្វ
អ្នកម្តាយខ្លះយល់ថាការបរិភោគថ្លើមសត្វល្អចំពោះការលូតលាស់របស់កូនក្នុងផ្ទៃ តែការពិតវាមិនល្អនោះឡើយ វាអាចធ្វើឱ្យកូនក្នុងផ្ទៃមានរូបរាងមិនគ្រប់ជ្រុងជ្រោយជាពិសេសថ្លើមជ្រូក បើអ្នកបរិភោគច្រើន នោះវានឹងធ្វើឱ្យអ្នកមានឈាមច្រើន ដែលអាចធ្វើឱ្យអ្នកងាយរលូតនឹងកូន ។
៣. អាហារលឿន
គឺសំដៅដល់មីកំប៉ុង អាហារកំប៉ុង និងភេសជ្ជៈផ្សេងៗ នៅពេលដែលអ្នកពិសារអាហារទាំងនេះហើយ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត ហើយធ្វើឱ្យអ្នកទទួលសារធាតុចិញ្ចឹមមិនបានគ្រប់គ្រាន់ ជាងនេះទៅទៀតនៅក្នុងនោះមានជាតិអំបិលច្រើន ដែលអាចបំផ្លាញសុខភាពអ្នកថែមទៀតផង ។
៤. អាហារដែលត្រជាក់
អ្នកមានផ្ទៃពោះ៣ខែ មិនត្រូវពិសារការ៉េមឬរបស់ដែលត្រជាក់យកចេញពីទូរទឹកកកឡើយ ព្រោះវាងាយធ្វើឱ្យអ្នកមានអាការៈរលូតកូន ម្យ៉ាងទៀតវាអាចធ្វើឱ្យកូនក្នុងផ្ទៃមានលក្ខណៈមិននឹងនរទៀតផង៕
ប្រភព: health.com.kh
កែសម្រួលដោយ: ជា ស្រីពៅ






